សៀមរាបៈ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១០នាទី មានករណីលួចទ្វា ត្រង់ចំណុចដីឡូតិ៍គ្មានផ្ទះ ស្ថិតភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ វុធ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ដាំបន្លែលក់។
២/ឈ្មោះ វ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១១ ឆ្នាំ មុខរបរ សិស្ស។
ទាំង៣នាក់ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ទូច រាសី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ដីឡូតិ៍ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ដំណើររឿង៖ នៅពេលកើតហេតុខាងលើ ជនសង្ស័យទាំង ៣នាក់ បាននាំគ្នាបើកម៉ូតូរ៉ឺម៉ក១គ្រឿង ទៅធ្វើសកម្មភាពលួច ទ្វាររបង ធ្វើអំពីដែក ចំនួនពីរផ្ទាំង ប្រវែងប្រហែល ៣ម៉ែត្រ ជាទ្វាររបស់ជនរងគ្រោះ ពេលជនសង្ស័យទាំង ៣នាក់ ធ្វើសកម្មភាពលួចបានហើយ ក៏លើកដាក់លើរ៉ឺម៉ក បើកម៉ូតូចេញទៅ ខណៈនោះប្រជាពលរដ្ឋដែលរស់នៅក្បែរ បានឃើញក៏រាយការណ៍ទៅ ម្ចាស់ដីឡូតិ៍ បន្ទាប់មកជនរងគ្រោះបានរាយការណ៍បន្តឲ្យសមត្ថកិច្ច ចុះជួយអន្តរាគមន៍។
ក្រោយកើតហេតុ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកជនសង្ស័យឈ្មោះ បូ សំណាង សុំគោលការណ៍ឲ្យអាណាព្យាបាលធ្វើការធានា។
សូមបញ្ជាក់៖ ជនសង្ស័យទី១ ធ្លាប់បានលួចទ្វាដែកនៅចំណុចខាងលើបានម្ដងរួចមកហើយ ដោយយកទៅលក់បានលុយចំនួន ៥ម៉ឺនរៀល៕
មតិយោបល់