ព័ត៌មានជាតិ

សូមកុំប្រើប្រាស់ទូរស័ព្ទដៃនៅ​ពេ​លបើកបរ​ «​បំណងល្អ​ ពីក្រុមគ្រួសារ​អ្នក​ សូមបើកបរគោរពច្បាប់ទាំងអស់គ្នា​»

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅលើកំណាត់ផ្លូវជាតិលេខ​ ៤​ ស្ថិត​នៅចំណុចគីឡូម៉ែត្រលេខ ៤៦-៤៧ នាព្រឹកថៃ្ង​ទី០៧ ខែតុលា ឆ្នាំ២០​១៩ ក្រុមការងារមូលនិធិអង្គការបង្ការបួសរបស់អាស៊ី AIP បានចុះមកស​ហ​ការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត ដើម្បីផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកខិតប័ណ្ណជូនអ្នកបើកបរ​ទោចក្រ​យានយន្ត​ រថយន្ត​ អំពីគ្រោះថ្នាក់នៃ​ការ​ប្រើទូរស័ព្ទពេលកំពុ​ងបើកបរ​ ក្នុងពិធី​អប់រំ​និងផ្សព្វផ្សាយ​ក្រុម​ការងារ​បានធ្វើ​ការចែក​ខិតប័ណ្ណ​ «កុំប្រើទូរស័ព្ទពេលកំពុង​បើកបរ»​​ចំនួន ៥០០​សន្លឹក​,ចែកខិតប័ណ្ណ​ «កុំពិសារគ្រឿង​ស្រវឹងនៅពេលបើកបរ» ចំនួន ៥០០សន្លឹក, ចែកខិតប័ណ្ណ​ «ពាក់ព័ន្ធការពាក់មួកសុវត្តិភាព» ចំនួន ៣០០សន្លឹក និងខិតប័ណ្ណពាក់ព័ន្ធការបើកបរលើសល្បឿនកំ​ណត់ ចំនួន៧០០សន្លឹក។

ជាការសង្កេតឃើញថាប្រជាពលរដ្ឋអ្នកបើកបរ​ទោចក្រ​យានយន្ត​ រថយន្ត​គ្រប់​ប្រភេទ​ភាគច្រើន​ អ្នកបើកបរនៅតែប្រើប្រាស់ទូរស័ព្ទដៃ​ក្នុងពេល​បើកបរ​ ហើយយើងក៏សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​បើកបរ​ទាំងអស់ ​សូមចូល​រួមកាត់​បន្ថយអំពីករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយការធ្វេសប្រហែស​របស់អ្នកបើកបរ​ ការបើកក្នុង​ស្ថាន​ភាព​ផ្លូវតូចចង្អៀត​ បើក​លើស​ល្បឿន​កំណត់​ និងការប្រើប្រាស់​ទូរស័ព្ទពេលកំពុងបើក​បរ​៕

មតិយោបល់