ព័ត៌មានជាតិ

ព្រះសង្ឃ មួយអង្គ នៅវត្ត«សេរីឧត្តម» ទាញដំបងវាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ធំៈ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣០នាទី ក្នុងវត្តសេរីឧត្តម លោកសង្ឃមួយអង្គបានយកដំបង វាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនបង្កជាលោកសង្ឃ ឈ្មោះ គឹម វង្សវិជ្ជា ហៅ (ចាន់ កុណា) ព្រះជន្ម ៥៩ ព្រះវស្សា។
ជនរងគ្រោះឈ្មោះ អាំង កុកហ៊ីម ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

វត្ថុតាងដកហូតបាន៖ ដំបងឈើក្រញូង ១ដើម ប្រវែងជាង ១ម៉ែត្រ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ទៅលោកសង្ឃ ដែលជាជនបង្កថាកុំនិយាយឮៗ ខ្លាំងពេកពីព្រោះយាយៗ គាត់ខ្លាច
ភ្លាមនោះជនបង្កជាសង្ឃស្ទុះទៅទាញដំបងវាយមកលើជនរងគ្រោះ ចំឆ្អឹងខ្នងមួយដំបង បណ្តាលអោយរងរបួសជាទម្ងន់។

ក្រោយកើតហេតុ កម្លាំសមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើអន្តរាគមន៍ទាន់ពេល ហើយធ្វើការឃាត់ខ្លួនជនបង្ក បញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ធំ៕

មតិយោបល់