ព័ត៌មានជាតិ

ក្រុមចោរឆក់ ចេញធ្វើសកម្មភាព ប៉ះចំថ្ងៃស៊យ ឃាត់ខ្លួនបាន ៣នាក់ រត់រួច២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង២០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ករណីឆក់កាបូប និងទូរសព្ទ័ដៃ នៅចំណុចមុខផ្សារបឹងបៃតង ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១០នាទី ។

ជនសង្ស័យឃាត់ខ្លួនខាងលើ៖
១-ឈ្មោះ ហួត ឆៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
២- ឈ្មោះ ម៉ក់ ទេពរ៉ានីដា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌដង្កោ (គ្មានសារធាតុញៀន)
៣-ឈ្មោះ សេន រាជសី ភេទប្រុស មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួកគោក (គ្មានសារធាតុញៀន) ។ ចំណែកគេចខ្លួន ០២នាក់ទៀត ឈ្មោះគ្រីត និងឈ្មោះ ជ័យ (គេចខ្លួន)។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ពៅ ដារ៉េត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖
-ទូរសព្ទ័ដៃ០៣គ្រឿង (ម៉ាកអាយហ្វូន០២គ្រឿង និងណូគារចុចពិល០១គ្រឿង)
-លុយដុល្លា៤០០ដុល្លា លុយខ្មែរ ៣០០,០០០រៀល ។
សម្ភារ:ដកហូត ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ និងទី២-ម៉ាកប៊ីត ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-3040 របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់