ព័ត៌មានជាតិ

លាន់ឮសូរតែផាំង ម៉ូតូ២គ្រឿងបុកគ្នាលើផ្លូវបេតុង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រងរបួសជើងធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ពៅ វណ្ណារ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់អូរឡាំពិក ខណ្ឌចម្ការមន។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់