ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចូលរួមធ្វើការផ្ទេរទណ្ឌិតម្នាក់ ឈ្មោះ SAVARINO CHARLENE ភេទស្រី សញ្ជាតិបារាំង ដែលត្រូវកាត់ទោសចំនួន ២៥ឆ្នាំ ទៅប្រទេសដើមវិញ ។
ជនជាប់ចោទចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ NWOKO PRECIOUS CHINEME ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពិន័យ ៨០លានរៀល ចូលថវិការដ្ឋ។
២/ឈ្មោះ SAVARINO CHARLENE ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិបារាំង ដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ ពិន័យ ៥០លានរៀល ចូលថវិការដ្ឋ។
៣/ឈ្មោះTAYLOR YOSHE ANN ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់ ២៣ ឆ្នាំ ពិន័យ ៥០លានរៀល ចូលថវិការដ្ឋ។
៤/ឈ្មោះ OJUKWU TOJUKWO MATINS ភេទប្រុស អាយុ ៩៣ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពិន័យ ៨០លានរៀល ចូលថវិការដ្ឋ។
៥/ឈ្មោះ ASEMOTA JUSTICE OSAHENI ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ ពិន័យ ៥០លានរៀល ចូលថវិការដ្ឋ។
វត្ថុតាងដកហូតបាន៖ គ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ២កញ្ចប់ទម្ងន់ ២.២ គីឡូក្រាម។
ដំណើររឿង៖ មុនពេលកើតហេតុ ជនជាប់ចោទទី៣ បម្រុងចាកចេញទៅប្រទេសអូស្រ្តាលីវិញ តែសមត្ថកិច្ចបានឃាត់ខ្លួនទាន់ ក្នុងពេលឆែកឆេរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់មកសមត្ថកិច្ចធ្វើការសាកសួរ ព្រមទាំងឈានដល់ការចាប់ខ្លួនឈ្មោះ Pirecious Chineme Nwoko ក្នុងផ្ទះជួល ស្ថិតភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅយប់ថ្ងៃដដែលនោះ ខណៈបក្ខពួក២នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា បានរត់គេចខ្លួន៕
មតិយោបល់