ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញអ្នក និងសង្គមជាតិ! ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១ និង ០០នាទី លោក ឯក សថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចដើមពោធិ៍ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុមទី ៣៩ ភូមិ២ សង្កាត់ស្រះចក រាជធានីភ្នំពេញ។

ជនសង្ស័ចំនួន ៩នាក់រួមមាន៖
១/ឈ្មោះ សី លីន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
២/ឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្សារ៧មករា សង្កាត់បឹងកក២ ខណ្ឌទួលគោក(ប្រើប្រាស់)។
៣/ឈ្មោះ អ៊ូ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទាប់ជួល សង្កាត់បឹងកក១ ខណ្ឌទួលគោក(ប្រើប្រាស់)។
៤/ឈ្មោះ ផាត ភាព ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្ត នាគវន្ត័(ប្រើប្រាស់)។
៥/ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៦/ឈ្មោះ វាត់ សំបូរ ភេទប្រុស អយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៧/ឈ្មោះ ប៊ាក ពិសិដ្ឋ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៨/ឈ្មោះ ផល កញ្ញា ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។
អ្នកទាំង៤ រស់នៅភូមិ/សង្កាត់ខាងលើ។
៩/ឈ្មោះ ឈឹម ចន្ទតារ៉ាម៉ាលីន ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ ១៦៣E២ ផ្លូវ១៣៦ ភូមិ៥០ សង្កាត់ផ្សារទី២(ប្រើប្រាស់)។

វត្ថុតាងដកហូតបាន៖
-ក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់តូច
-ជញ្ជីងថ្លឹងសារធាតុញៀនចំនួន១
-ថង់សំរាប់ច្រកសារធាតុញៀនមួយចំនួន
-ដាវកែច្នែចំនួន ៣ដើម
-ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនធំ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់