ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យច្រើននាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង
១៥និង០០នាទី ចំណុចវាលស្រែភូមិប្រលាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ដោយទទួលបានបទបញ្ជាពីលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកដោយលោក ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងសម្រប សម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ (គេចខ្លួន០២នាក់) រួមមាន៖
១-ឈ្មោះ ចា បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ រត់តុ ។
២-ឈ្មោះ ឈិន សុខវី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបររត់តុ។
៣-ឈ្មោះ ភួង សោភា ហៅ ភា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិប្រលាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ។
៤-ឈ្មោះ ឈុន រ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ កម្មកររោងចក្រ។
៥-ឈ្មោះ កក សុខជាង ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
៦-ឈ្មោះ យួន ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរ បើកបររថយន្ត។
៧-ឈ្មោះ អេង ប៉ូលីស ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។
៨-ឈ្មោះ សួន វណ្ណេត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (គេចខ្លួន ) ។
៩-ឈ្មោះ ឈុន សារ៉ាត់ ភេទប្រុស ២៣ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ice) ចំនួន៣៨កញ្ចប់ធំ ទម្ងន់សរុប ស្មើ៤៦៣,១១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
-សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់