កំពង់ស្ពឺៈ នៅវេលាម៉ោង ៩និង០៧នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤ ចន្លោះគីទ្បូម៉ែត្រ ៣១-៣២ ត្រង់ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។
ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានទៅបុកពីក្រោយរថយន្ដ ១គ្រឿង ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8749 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6205 (ក្រុមហ៊ុនដឹកជញ្ជូន LMH) អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
សពត្រូវបានដឹកយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ ១គ្រឿងខូចខាតធ្ងន់ និងរថយន្ដពុំខូចខាតនោះទេ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង និងយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង៕
មតិយោបល់