ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ជាអ្នកឡើងត្នោតធ្លាក់ស្លាប់មួយរំពេច នៅស្រុកបន្ទាយស្រី

សៀមរាប: កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥៥នាទី មានករណីបុរសម្នាក់ជាអ្នកឡើងត្នោត ដាក់ស្នួឡើងពីដើមត្នោតទៅដើមមួយទៀត បានបាក់ឈើធ្លាក់ស្លាប់មួយរំពេច ត្រង់ចំណុចក្រុមទី២ ភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ យកបង្អោងទៅចងត្នោតហើយដើរឆ្លងតាមស្នួ ដល់ពាក់កណ្ដាលក៏បាក់ស្នួធ្លាក់មកប៉ះ នឹងដើមត្នោត មួយទៀត បាក់ ភ្លៅ ខាងឆ្វេង និងមុតបាតជើងខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង បន្ទាប់មកក្រុមកម្លាំងជំនាញធ្វើកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់