ភ្នំពេញៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណី រថយន្តបែនដឹកដីមួយគ្រឿង បើកយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ទៅបុករបងវត្ត «អង្គស្ដុក» បណ្ដាលឲ្យរងការខូចខាត បាក់របងវត្ត បាក់ដាច់រាចដល់ដីតែម្តង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកដីមួយគ្រឿងខាងលើ បានបើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចជ្រុលទៅបុករបងវត្តអង្គស្តុក បណ្ដាលឲ្យបាក់ខ្ទេចតែម្ដង។
ក្រោយកើតហេតុ ភាគីខាងរថយន្ត និងគណៈកម្មការវត្ត បានធ្វើការចរចាដោយភាគី ខាងរថយន្តធ្វើការជួសជុលរបងជូនវត្តវិញនិងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់