ក្លិបកាំភ្លើងធំ Arsenal បានទទួលនូវព័ត៌មានល្អ បន្ទាប់ពី កីឡាករសញ្ជាតិបារាំង Olivier Giroud ចូលមកហ្វឹកហាត់ សារជាថ្មី ក្រោយបញ្ហារបូស កជើង។
កីឡាករវ័យ ២៨ ឆ្នាំ បានរបួសកជើង នាចុងខែសីហា ប៉ុន្តែបើតាម Arsene Wenger ឲ្យដឹងថា កីឡាករ Olivier Giroud អាចនឹងជាសះស្បើយមុន កាលកំណត់ ។ ពាក្យនេះដែរ បានក្លាយទៅជាការពិត បន្ទាប់ពី Giroud បានមកហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមនៅព្រឹកថ្ងៃព្រហស្បត្តិ៍ នេះ។ លើសពីនេះទៀត ក៏ឭព័ត៌មានល្អ Theo Walcot នឹងវិលត្រឡប់មកលេងវិញ ក្នុងពេលឆាប់ៗ។
ទោះបីជាយ៉ាងណា ក្លិបដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៏មួយនេះ នៅតែគ្មានកីឡាករសំខាន់ ដែលជាគន្លឹះលេង Mesut Ozil, Mathieu Debuchy និង Laurent Koscielny ដែលរងរបួសក្នុងរយៈពេលវែង៕
មតិយោបល់