ព័ត៌មានជាតិ

យុវជនម្នាក់ ព្រោះតែញៀនថ្នាំ ញៀនស្រា ដើរប៉ោឡែ ទៅវ៉ៃកំទេចទ្រព្យសម្បត្តិអ្នកដ៏ទៃ ត្រូវប៉ូលីសវ៉ៃខ្នោះ…

កណ្តាល: យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីធ្វើឲ្យខូចខាតដោយចេតនា ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី នៅចំណុចលើផ្លូវលំ ភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ យឿង បូណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះ រ៉ុម ជៀកលី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សម្ភារ:ខូចខាត៖ ម៉ូតូចំនួន ០១គ្រឿងម៉ាកC125(សង់ឌ្រីម)ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1U-9875 ខូចខាត:បាក់ក្បាំងខាងឆ្វេង បែកស្តុបខាងក្រោយ បែកកុងទ័រទាំងស្រុង។
វត្ថុតាងចាប់យក៖ ដំបងឬស្សីងាប់ មានទំហំប៉ុនកជើង មានប្រវែង ២៧០ស.ម ។
តាមដំណើររឿងនៅថ្ងៃកើតហេតុ ឈ្មោះ យឿង បូណាបានមកភ្ជួរដីឲ្យគេ(ដីដាំបន្លែ)នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានទុកម៉ូតូនៅចិញ្ចើមផ្លូវ លើផ្លូវលំក្បែរចម្ការបន្លែនោះ ស្រាប់មានឈ្មោះ រ៉ុម ជៀកលី បានដើរចេញពីផ្ទះក្នុងដៃកាន់ដំបងឬស្សីមកវៃម៉ូតូរបស់ឈ្មោះ យឿង បូណា បណ្ដាលឲ្យម៉ូតូបាក់ក្បាំងខាងឆ្វេង បែកស្តុបក្រោយ បែកកុងទ័រ រួចឈ្មោះ រ៉ុម ជឿកលី បានចាប់លើកទាញម៉ូតូដែលខ្លួនវៃ ចូលក្នុងប្រឡាយទឹកនៅក្បែនោះ។
នៅពេលបានឃើញឈ្មោះ រ៉ុម ជឿកលី វាយបំផ្លាញម៉ូតូខ្លួនដូចនោះ ឈ្មោះ យឿង បូណា បានមករាយការណ៍ជូនលោកមេភូមិទួលក្រូច និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវតែម្តង។
ក្រោយពីទទួលបាលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុ នឹងបាននាំខ្លួនឈ្មោះ រ៉ុម ជៀកលី មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ រួចបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
បញ្ជាក់: ឈ្មោះ រ៉ុម ជៀកលី តែងតែវ៉ៃបំផ្លិចបំផ្លាញរបស់របរ ទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ និងរបស់របរ ទ្រព្យសម្បត្តិរបស់អ្នករស់នៅក្នុងភូមិ នៅពេលដែលខ្លួនបានប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង៕

 

មតិយោបល់