កំពង់ធំៈ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ០០នាទី មានករណីកុមារីម្នាក់លង់ទឹកស្លាប់ ស្ថិតនៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ អ៊ាន់ រស្មី ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកត្រពាំងចំកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់។
ក្រោយកើតសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់