ព័ត៌មានជាតិ

ករណីឃាតកម្មលបលួចវាយបណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅស្រុកមេមត់

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្មដោយបុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបលួចវាយបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ រឿន សាន ហៅ តុញ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ត្រូវចំក្បាលពីក្រោយមានស្នាមដាច់ចំនួន ០២កន្លែង។

ក្រោយពេលកើតហេតុសមត្ថលកិច្ចជំនាញ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកជនដៃដល់ កំពុងស្វែងរកចាប់មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់