ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២ ចុះល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស៊ន ចេម អាយុ ១៦ឆ្នាំ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ម្សៅថ្លាក្រាមស ចំនួន៣កញ្ចប់ សង្ស័យថាជាថ្នាំញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕







មតិយោបល់