ព័ត៌មានជាតិ

រន្ធត់ណាស់! ក្រទ្បាប់រថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់ នៅស្រុកសំពៅលូន

បាត់ដំបងៈ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៣០ នាទីយប់ លើផ្លូវជាតិលេខ៥៧បេ ត្រង់ចំណុចមុខមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសំពៅលូន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត១គ្រឿង បើកក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់ និង របួសធ្ងន់ប្រុស ២នាក់។

រថយន្តបង្កម៉ាក កាំម៉ារីបាឡែនពណ៌ស្ករ ពាក់ផ្លាកលេខ 2Y-8803 ភ្នំពេញ អ្នកបើកឈ្មោះ ឃឺត ឃឿន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របួសធ្ងន់ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន អ្នករួមដំណើរ ឈ្មោះគីម សុធា ភេទប្រុស ២៣ឆ្នាំ មានទីលំនៅជាមួយគ្នា (ស្លាប់នឹងកន្លែងកើតហេតុ) សពបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើតាមបុណ្យ ចំណែករថយន្ត រងការខូចធ្ងន់។

មូលហេតុ៖ បើកលឿនផ្លូវកោង យកចង្កូតមិនទាន់ បណ្តាលឲ្យក្រឡាប់៕

មតិយោបល់