កណ្ដាលៈ លោកតាវ័យចំណាស់ទៅហើយ បានសម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងែទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ចម្ងាយ៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា លោកតាដែលចងកធ្វើអត្តឃាតមានឈ្មោះ លាស់ ឡេង អាយុ៧២ឆ្នាំជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីក្រុមគ្រួសារបានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុកូនប្រុសឈ្មោះ ឡេង ម៉ើ អាយុ៤០ឆ្នាំ ភ្ញាក់ពីដេក ក្រោកឡើងមិនឃើញឪពុកសម្រាន្ត នៅលើគ្រែក្រោមផ្ទះ ក៏ហៅឈ្មោះ ផុន ប៉ិច ឲ្យដើររក ហើយក៏នាំគ្នាដើរទៅខាងក្រោយផ្ទះចម្ងាយប្រហែល៣០ម៉ែត្រស្រាប់តែប្រទះឃើញឪពុកចងកនឹងចំណងខ្សែនីឡុងពណ៌ខ្មៅ ក្រោដើមទុំទេសកម្ពស់ពីដី១,៥០ម៉ែត្រស្លាប់បាត់ទៅហើយ។
ក្រោយមករាយការណ៍ដល់កម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំ ចុះទៅដល់កន្លែងកើតុហេតុ ដើម្បីពិនិត្យសពឃើញថា សពពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសអ្វីឡើយ។ ពិនិត្យរួចសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់