ព័ត៌មានជាតិ

ឥទ្បូវនៅព្រលានយន្តហោះអន្តរជាតិសៀមរាប ពិតជាទ្បូយមែន មានប្រអប់….

សៀមរាប: យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នាវេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានចូលរួម ជាមួយប្រតិភូក្រុមការងារ បើកប្រអប់សំបុត្រ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកដោយលោកវរសេនីយ៍ទោ សួស សុគន្ធា នាយរងការិយាល័យទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះមកធ្វើការត្រួតពិនិត្យ បើកប្រអប់សំបុត្រទាំងពីរ (arrvial and departure) ដើម្បីប្រមូលយកលិខិត ផ្តល់មតិយោបល់របស់ភ្ញៀវ ព្រមទាំងធ្វើការបិត (seal) ដើម្បីបញ្ជាក់ពីសុវត្ថិភាព ប្រអប់សំបុត្រ៕

មតិយោបល់