ព័ត៌មានជាតិ

រថយន្តហ្វ័ររ៉េនន័រ បើកបុករថយន្តបែន រេទៅប៉ះរ៉ឺម៉ក និងម៉ូតូ ក្រឡាប់ផ្ងារជើង របួសមនុស្ស ៣នាក់

ភ្នំពេញ: រថយន្តហ្វ័ររ៉េនន័រ មួយគ្រឿង សង្ស័យអ្នកបើកបរ ងោកមួយភាំង ក៏រេចង្កូចទៅបុករថយន្តបែន ធ្វើដំណើរច្រាស់ទិសគ្នា ហើយបានរេកន្ទុយទៅបុកប៉ះម៉ូតូរ៉ឺម៉ក និងម៉ូតូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាលមនុស្ស ៣នាក់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវសម្តេចជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហ្វ័ររ៉េនន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8696 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុករថយន្ត ដែលបើកបរច្រាស់ទិសគ្នា ប្រភេទបែនកង់៦ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1439 ធ្វើឲ្យរថយន្តបែន រេកន្ទុយទៅបោកប៉ះ ម៉ូតូរ៉ឺម៉ក និងម៉ូតូសង់កូរ៉េ ដួលក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលមនុស្ស ៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយ ពាក់ព័ន្ធមានរថយន្ត២គ្រឿង ម៉ូតូរ៉ឺម៉ក និងម៉ូតូសង់កូរ៉េ ត្រូវបាននគរបាលជំនាញ ពិនិត្យ វាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់