ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ ករណីគ្មានប័ណ្ណបើកបរ មានសារធាតុញៀន និងបង្កឲ្យមនុស្សស្លាប់ ៣នាក់

ព្រះសីហនុៈ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ចំណោទអូរត្រាវ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បុករថយន្តចំនួន ០៣គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់។

អ្នកបើកបររថយន្តឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិល្បើក ស្រុកឈូក ខេត្តកំពត
បានបង្កករណីគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តវ៉ាជែង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងធ្វើតេស្តរកសារធាតុគ្រឿងញៀន លទ្ធផល វិជ្ជមាន (មានសារធាតុគ្រឿងញៀនក្នុងទឹកនោម) និងបើកបររថយន្តគ្មានបណ្ណបើកបរ បន្ទាប់មកកម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់