ព័ត៌មានជាតិ

ចុះរើសខ្ចងហែលទឹកលេង ពេលកំពុងហែលស្រាប់តែទឹកជ្រៅហើយអស់ខ្យល់ លង់ទាំងបីនាក់ តែត្រូវបានប្រជាពលរដ្ឋជួយសង្រោះបានពីរនាក់

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី មានករណីលង់ទឹកកើតឡើងនៅចំណុចអាងអូរខៃដង ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បណ្តាលឲ្យបាត់ខ្លួនចំនួន ០១នាក់ ហើយ ០២ នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្រោះបានរួចផុតជីវិត។
ជនរងគ្រោះដែលលង់បាត់ខ្លួនមានឈ្មោះ ម៉េង កេង ភេទ ប្រុស អាយុ ២៦ ឆ្នាំ។
ចំណែកឯជនរងគ្រោះពីរនាក់ ដែលប្រជាពលរដ្ឋបានជួយ៖
១.ឈ្មោះ ដុំ ឧត្តម ភេទ ប្រុស អាយុ ២០ ឆ្នាំ។
២.ឈ្មោះ វ៉ាន់ នីន អាយុ ២៣ ឆ្នាំ ។
ជនរងគ្រោះទាំងបីមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។
មុនពេលកើតហេតុ ជនរងគ្រោះទាំងបី បាននាំគ្នាចុះរើសខ្ចង និងហែលទឹកលេង ពេលកំពុងហែលស្រាប់តែទឹកជ្រៅហើយអស់ខ្យល់ ក៏លង់ទាំងបីនាក់តែម្តង តែត្រូវបានប្រជាពលរដ្ឋជួយសង្រោះបានពីរនាក់
រីឯឈ្មោះម៉េង កេង បានបាត់បង់ជីវិត ហើយបានយកទៅធ្វើបុណ្យនៅវត្តថ្មី៕

មតិយោបល់