ក្រចេះៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាបុរសញៀនថ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង១០នាទីពាក់ព័ន្ធយកសាំងមកចាក់ដុតផ្ទះខ្លួនឯងចោលនៅចំណុចបុរីកម្មករភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ជនបង្ករឈ្មោះ ឈន់ រ៉ាម៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅចំនុចរោងចក្រភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានយកសាំងចាក់ពីខាងក្រៅផ្ទះយកដែកកេះដុតផ្ទះតែម្តង(បើតាមប្រភពព័ត៌មានពីអ្នកជិតខាង)ជាប្តី។
ជនរងគ្រោះឈ្មោះផាន ស្រីម៉ៅ អាយុ៤០ឆ្នាំមានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាប្រពន្ធ។
សម្ភារ:ខូចខាតរួមមាន៖គ្រែឈើប្រណីតចំនួន០១,ទូរឈើសម្រាប់ដាក់ខោអាវចំនួន០១,ធុងទឹកកកធំចំនួន០១,ពួកដេកចំនួន០១,កង្ហារចំនួន០១,សម្លៀកបំពាក់មួយចំនួនធំ,និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានជួយអន្តរាគន៍យករថយន្តពន្លត់អគ្គីភ័យជួយពន្លត់បានទាន់ពេលវេលាហើយបានឃាត់ជនដែលប្រព្រឹត្តជាប្តីយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ។
ក្រោយមកប្រពន្ធជាជនរងគ្រោះឈ្មោះផានស្រីម៉ៅអាយុ៤០ឆ្នាំបានសំណូមពរដល់សមត្ថកិច្ចសុំមិនប្តឹងនោះទេសូមអោយឪពុកម្តាយខាងប្រុសធានាយកកូនទៅបន្សាបផ្តាច់គ្រឿងញៀននៅមណ្ឌលកែប្រែ។
បច្ចុប្បន្នប្តីឈ្មោះឈន់រ៉ាមូភេទប្រុសអាយុ៣៦ឆ្នាំត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែស្តានិតិសម្បទាបន្សាបផ្តាច់គ្រឿងញៀននៅក្រចេះឳកាសថ្មី៕
មតិយោបល់