ក្រចេះ: ស្ថានភាពភាពច្រាំងទន្លេ នៅស្រុកឆ្លូង បានរងការស្រុតបាក់យ៉ាងគំហុក ស្នងការនរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បាន បញ្ជាឲ្យនគរបាលស្រុកឆ្លូង បន្តចុះពិនិត្យតាមដានស្ថានភាពការរស់នៅរបស់ពលរដ្ឋ នៅតាមបណ្តោយច្រាំងដងទន្លេមេគង្គនៅស្រុកឆ្លូង និងបងប្អូន ដែលបានជួបហេតុការណ៍បាក់ស្រុតច្រាំងទន្លេ បង្កឲ្យប៉ះពាល់ដល់លំនៅឋាន ដើម្បីជួយរើសម្ភារៈ និងចាត់ជម្លៀសពួកគាត់ ទៅកាន់តំបន់មានសុវត្ថិភាព។
សូមបញ្ជាក់ថា ស្ថានភាពការបាក់ស្រុតច្រាំងទន្លេ នៅភូមិកោះកណ្តុរ ឃុំឆ្លុង ស្រុកឆ្លុង ដែលបានកើតឡើងយ៉ាងគំហុក កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋនោះទេ ដោយគ្រាន់តែមានផ្ទះឈើ និងថ្មតូចធំចំនួន៧ខ្នង ត្រូវបានខូចខាត និងជិត២០ខ្នងផ្ទះទៀ តកំពុងតែគំរាមគំហែង៕





មតិយោបល់