កណ្ដាលៈ យោងតាមផេក ស្នងការដ្ឋានគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទី មានករណី ភ្នាក់ងារឥណទានអម្រឹតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅត្រង់ចំណុចភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះ១.ឈ្មោះ រុន តារា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹតសាខា ស្រុកកោះធំ ។ ចំណែកជនសង្ស័យ(ឃាត់ខ្លួន) ឈ្មោះ ភាព មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរភ្នាក់ងារឥណទានអម្រឹត ។
ប្រាក់បាត់បង់១៤.២៩៨$។ វត្ថុតាងចាប់យក៖ គ្មាន ។
សភាពរឿងហេតុ៖ រយៈពេលកន្លងមក ជនសង្ស័យឈ្មោះ ភាព មករា បានផ្ដល់ប្រាក់កម្ចី ជូនអតិថិជនឈ្មោះ ឈាង អ៊ីម ភេទស្រី នៅឃុំកំពង់កុង បានផ្ដល់ជូនប្រាក់ដើម ១០.០០០$ ក្នុងរៈពេល៤៨ខែ ។ លុះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ អតិថិជនឈ្មោះ ឈាង អ៊ីម (អ្នកផ្ញើ) បានផ្ញើប្រាក់បង់ផ្ដាច់ តាមរយៈឈ្មោះ ភាព មករា (ភ្នាក់ងារ) ប៉ុន្តែឈ្មោះ ភាព មករា ពុំបានយកប្រាក់មកបង់ជូនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលឈ្មោះ ឈាង អ៊ីម បានខ្ចីនោះទេ ។ ក្រោយមកទៀតឈ្មោះ ឈាង សុខផេង បានខ្ចីប្រាក់ពីគ្រឹះស្ថានអម្រឹតតាមរយៈភ្នាកងារភាពមករាចំនួន ៩.០០០$ ក៏ប៉ុន្តែក្រោយមកឈ្មោះខាងលើបានបង់រំលស់ទាំងដើមទាំងការបាន០៦ខែមកហើយ ។ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឈ្មោះ ឈាង សុខផេង បានបង់រំលស់ប្រាក់ជូនមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារឈ្មោះ ភាព មករា ចំនួន ៥.៦៨៨$ តែឈ្មោះ ភាព មករា មិនបានយកប្រាក់នោះទៅឲ្យក្រុមហ៊ុនទេ ។លុះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបជនរងគ្រោះស្រាវជ្រាវដឹងថាភ្នាក់ងាររបស់ខ្លួនឈ្មោះ ភាព មករា បានឆែកប្រាក់ក្រុមហ៊ុន។នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកប្រគល់ជូននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភយកលុយរបស់ក្រុមហ៊ុនពិតប្រាកដមែន។
បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់