ព័ត៌មានជាតិ

លាន់ដូចរន្ទះ រថយន្តពីរគ្រឿង បុកគ្នា បណ្ដាលឲ្យក្រទ្បាប់ទាំងសងខាង និងស្ទះចរាចរណ៍យ៉ាងខ្លាំង នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ៧ និង០៥នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១០៤ ក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនឹងរថយន្ត បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំងសងខាង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់ ពណ៌ស្វាយ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចខាងលើ ស្រាប់តែរថយន្តដឹកដីមួយគ្រឿងទៀត ពណ៌ស គ្មានស្លាកលេខដូចគ្នា ធ្វើដំណើរបញ្រ្ចាសទិសគ្នា ជាមួយល្បឿនលឿន បានរេចង្កូតបុក លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់នៅលើផ្លូវ និងស្ទះចរាចរណ៍យ៉ាងខ្លាំង។

ភ្លាមៗនោះ តៃកុងរថយន្តទាំងសងខាង បានបើកទ្វាររថយន្តនាំគ្នា រត់គេចរៀងៗខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ ហើយវាស់វែង និងស្ទូចរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់