ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខេត្តកំពង់ចាម

កំពង់ចាម: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១០ និង២០ នាទីព្រឹក ត្រង់ចំណុចភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម មានករណី អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ។

ម្ចាស់ផ្ទះឈ្មោះ អោក ឡេង អាយុ ៤៩ឆ្នាំ (ប្ដី) និងប្រពន្ធឈ្មោះ យ៉េត ភាព អាយុ ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងទាន់ពេលវេលា ដោយប្រើប្រាស់អស់ទឹក ១រថយន្ត ។

មូលហេតុ៖ អុជធូបចោល បណ្តាលឲ្យឆេះពូក និងខោអាវ ព្រមទាំងរាលដាលដល់ដំបូលផ្ទះ៕

មតិយោបល់