ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់! ផ្ទះប្ដីប្រពន្ធ ២នាក់ ត្រូវអគ្គិភ័យឆាបឆេះ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង ១២ និង០០នាទី កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្ទះលេខ៣៦ ក្រុមទី០៦ ភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ១ខ្នង ទំហំ ៥x៦ម៉ែត្រ សសរដែកដំបូលប្រក់ស័ង្កសី។

ម្ចាស់ឈ្មោះ ខុម សុខ ភេទប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ អោ ចាន់ថា អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

សម្ភារ:ខូចខាត៖
-ឆេះម៉ូតូ ១គ្រឿង
-ឆេះទូរស័ព្ទ ១គ្រឿង
-ឆេះធុងបាញ់ថ្នាំ ១គ្រឿង
-ឆេះម៉ាស៊ីនបោកគក់១ គ្រឿង
-ឆេះម៉ូទ័រកាត់ដែក ខ្នាតតូច ០២គ្រឿង
-ឆេះម៉ូទ័រជ្រៀកឈើ ០១គ្រឿង
-ឆេះម៉ូទ័របុកស៊ីម៉ង់ ០១គ្រឿង
-ឆេះម៉ូទ័របាញ់កិបខ្យល់ ០២គ្រឿង
-ឆេះម៉ូទ័របាញ់វីស ០១គ្រឿង
-ឆេះទូដាក់ខោអាវ និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។
-ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
-សរុបគិតជាទឹកប្រាក់អស់ប្រហែល ៥,០០០$

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅ)។

ហេតុការណ៍នេះ សមត្ថកិច្ច ពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេក៕

មតិយោបល់