ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចអីវ៉ាន់ អ្នកលក់ដូរក្នុងពិធីប្រណាំងទូក ( ង) នៅក្រុងតាខ្មៅ

កណ្តាល: នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩
នៅត្រង់ចំណុចស្តង់លក់គ្រឿងអេឡិចត្រូនិច កន្លែងតាំងពិព័រណ៍ពិធីប្រណាំងទូក(ង) ស្ថិតក្នុងភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចអីវ៉ាន់ អ្នកលក់ដូរ។

ជនសង្ស័យឈ្មោះ កាន កឹក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពស្រាយខ្សែជញ្ជាំងតង់កៅស៊ូ ដើម្បីចូលលួចឥវ៉ាន់លក់ដូរ (គ្រឿងអេឡិចត្រូនិច) ដែលដាក់តាំងលក់ របស់ជនរងគ្រោះឈ្មោះ ឃឿន យូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ខណៈកំពុងធ្វើសកម្មភាព ត្រូវបានអ្នកលក់ក្បែរនោះ ឃើញទាន់ស្រែកឆោឡោ ផ្អើល កម្លាំងអាវុធហត្ថ ដែលនៅ រក្សាការពារគោលដៅនៅទីនោះ ចេញអន្តរាគន៍ ចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធីតាមច្បាប់៕

មតិយោបល់