ព័ត៌មានជាតិ

ករណីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួស បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូ២គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូស៊េរីឌ្រីមសង់ឆ្នាំ២០២១ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1P-1185 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូស៊េរីហុងដាមូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FF-6669 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុលទៅបុកកន្ទុយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួលទាំងសងខាង ចំណែកអ្នកបើកបររងរបួសទាំង២នាក់ បញ្ជូនទៅមន្ទីរពេទសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងធ្វើការវាស់វែង និងសម្ភារ:ទាំង២ទៅរក្សាទុក ផ្នែកជំនាញចរាចេណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំការដោះស្រាយបន្ត ៕

មតិយោបល់