ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនដំបូង Love Riya គ្រាន់តែឈ្មោះក៏ពិរោះដែរ

តាំងពីព្រឹកថ្ងៃទី១៣ តុលា តារាហ្វេសប៊ុក អ្នកនាង Love Riya និងស្វាមី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួន ដែលទើបតែប្រសូត្រ។ ក្រៅពីមានដំណឹងថា តារាហ្វេសប៊ុករូបនេះ មានមន្ទីរសម្ភពជាច្រើនប្រជែងគ្នាផ្ដល់សេវាមិនគិតថ្លៃ ខណ:ដែលស្វាមីអ្នកនាងបានបង្ហោះថា ខណ:ដែលសម្ភពអរៀនដា បានកន្លែងជាកន្លែងប្រសូត្របុត្រដំបូងរបស់គូស្នេហ៍មួយគូនេះ ឈ្មោះរបស់កូនស្រីអ្នកទាំងពីរក៏ពិរោះកប់ណាស់ដែរ។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya បានថ្លែងបញ្ជាក់ថា ភរិយារបស់លោក គ្រាន់តែជិតគ្រប់ខែភ្លាម មានខាងមន្ទីរពេទ្យឯកជនមួយចំនួន ទាក់ទងឲ្យទទួល សេវាកើត និងថែទាំដោយឥតគិតថ្លៃតែម្ដង ប៉ុន្តែលោក និងភរិយាសម្រេចចិត្តមក ធ្វើការវះកាត់នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា មុនពេលសម្រាលកូន ភរិយារបស់លោក ជោគជ័យ នៅ អរៀនដា នៅជិតស្ថានទូតឥណ្ឌូនេស៊ី ខាងក្រោយក្រសួងមហាផ្ទៃ។

លោកថាភរិយារបស់លោកប្រុងសម្រាលដោយធម្មជាតិទេ តែដោយសារតែអ្នកនាង មានទឹកភ្លោះមិនគ្រប់គ្រាន់ ទើបសម្រេចវះកាត់ ដោយកូនស្រីរបស់លោក សម្រាលដោយវះកាត់នៅវេលាម៉ោង១១ និង១១ នាទីយប់ ថ្ងៃសៅរ៍ទី១២ តុលា ឆ្នាំ២០១៩។ លោក និងភរិយា បានសម្រេចចិត្តដាក់ឈ្មោះកូនស្រីថា សារី រ៉ូហ្សាណា ដែលឈ្មោះមួយនេះ ត្រូវបានអ្នកគាំទ្រសរសើរថាពីរោះ ក្រោយពេលលោកបង្ហោះជាសាធារណ:៕

មតិយោបល់