ភ្នំពេញៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានទទួលមរណភាពហើយ នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ជ័យ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត។
គួររំឭកថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U.2157 បើកទៅបុកគូទឡានកុងតឺន័រ បណ្តាលឲ្យអ្នកបើកបររថយន្តកាមរី កៀបជាប់នៅក្នុងរថយន្តសន្លប់បាត់បង់ស្មារតី កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
នៅផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះ711 ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕
មតិយោបល់