កំពង់ស្ពឺៈ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង១០ នាទី នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត 109~110 ស្ថិតក្នុងភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងគោយន្តកន្ត្រៃយ៍ជិះស្របទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច ។
រថយន្តម៉ាកToyota Revo មួយបាំងកន្លះ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AW-5125 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( ចុះរត់គិចខ្លួនបាត់ ) បានបុកគោយន្ត ម៉ាកគូបូតា ពណ៍ក្រហម ពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសមនុស្សចំនួន 8នាក់ ធ្ងន់ចំនួន7នាក់ និងស្រាលចំនួន 1នាក់ ដូចមានខាងក្រោម ÷
1- ឈ្មោះ សេន វិបុល ភេទប្រុស អាយុ29ឆ្នាំ អ្នកបើកបរគោយន្ត រងរបួសធ្ងន់ អ្នករួមតំណេីរមានគ្ទា ចំនួន 6នាក់មាន :
2-ឈ្មោះ លី មុំ ភេទប្រុស អាយុ49ឆ្នាំ រងរបួសធ្ងន់
3-ឈ្មោះ សួន ណេន ភេទស្រី អាយុ50ឆ្នាំ របួសធ្ងន់
4-ឈ្មោះ មឿន គា ភេទស្រី អាយុ50ឆ្នាំ របួសធ្ងន់ ( បាក់ជេីងស្តាំ)
5-ឈ្មោះ ឈឺន ឡន ភេទប្រុស អាយុ59ឆ្នាំ របួសធ្ងន់
6-ឈ្មោះ កែវ ចន្ថា ភេទប្រុស អាយុ24ឆ្នាំ របួសធ្ងន់
7-ឈ្មោះ កង កាន ភេទប្រុស អាយុ49ឆ្នាំ របួសស្រាល
ទាំង 6នាក់ រស់នៅភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
និងទី8-ឈ្មោះ សេន ឧត្តម ភេទប្រុស អាយុ15ឆ្នាំរស់នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ របួសធ្ងន់ ។
ជនរងគ្រោះ របួសធ្ងន់ទាំង 7នាក់ បញ្ជូនតាមតាមរថយន្តសង្គ្រោះទៅមន្ទីពេទ្យបង្អែកឧដុង្គ ឯម្នាក់របួសស្រាល បញ្ជូនទៅមណ្ឌលសុខភាពមនោ រុងរឿង ។
រីឯវត្ថុតាងរថយន្ត និងគោយន្ត ខូចខាតធ្ងន់ សមត្តកិច្ចជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី ៕
មតិយោបល់