(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិតធ្ងន់បំផុត រហូតដល់ទៅ ៧,៨ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារប្រទេស អេក្វាទ័រ នៃតំបន់អាមេរិកខាងត្បូង បានបណ្តាលឲ្យមនុស្ស ៤១នាក់ហើយស្លាប់ និង រាប់រយនាក់ទៀត រងរបួស ដែលធ្វើឲ្យអាជ្ញាធរ មានការព្រួយបារម្ភថា នឹងអាចមានអ្នកស្លាប់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
អាជ្ញាធរ ដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន០៦ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ ៣០០ គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស។
រហូតមកដល់ពេលនេះ អាជ្ញាធរ កំពុងតែចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាជន ដែលអាចនៅជាប់ ក្រោមអគារ និង លំនៅដ្ឋានដែលរលំ ស្របពេលដែលការប្រកាសអាសន្នបានធ្វើឡើង៕
មតិយោបល់