ព័ត៌មានជាតិ

ជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១និង២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១៨៣ ផ្លូវម៉ៅសេទុង ភូមិ៥ ក្រុម៤២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សុខ លី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលំ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងអ៊ុតសក់។

ជនសង្ស័យឈ្មោះ យុត សាវុន ហៅអាធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA Scoopy សេរីឆ្នាំ ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ -1IN-3767 ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone 11pro ពណ៌ត្រាវ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់