ព័ត៌មានជាតិ

សុទ្ធតែព្រូឡាន! កម្លាំងកងរាជអាវុធឃាត់ខ្លួនព្រូឡាន ករណីចែកចាយគ្រឿងញៀន

កំពង់ស្ពឺ: កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងច្បារមន បានធ្វើការល្បាតដល់ចំណុចព្រលានយន្តហោះចាស់ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនចំនួន២នាក់ ដែលមានឈ្នោះដូចខាងក្រោម៖
១-ឈ្មោះ សៀក ឆានុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ឡៃ ឡា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឆែករកឃើញ និងដកហូតសម្ភាររួមមាន៖
-ថ្នាំម៉ាទឹកកកចំនួន០៣ កញ្ចប់តូច
-ម៉ូតូស្មាសRevo. ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕

មតិយោបល់