ព័ត៌មានជាតិ

រថយន្តពីរគ្រឿង ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសមនុស្សជាង ១០នាក់ នៅស្រុកបាធាយ

កំពង់ចាម: (ព័ត៌មានបឋម) នៅវេលាម៉ោងប្រហែល ៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ រួចបន្តទៅបុករថយន្ត មួយគ្រឿងទៀត បណ្តាលឲ្យមានមនុស្ស រងរបួសប្រមាណជាង ១០នាក់ ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់