តាកែវៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AA-4847 បើកឆ្លងកាត់គន្លងផ្លូវជាតិពីលិចទីកើត ដោយឈ្មោះ ស្រេង សុភា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយឈ្មោះ កន ស្រីអូន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មករ មិនពាក់មួកសុវត្ថិភាព ត្រូវជាប្រពន្ធ រងរបួសធ្ងន់។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3794 ធ្វើដំណើរពីត្បូងហើយបានបុកម៉ូតូពីក្រោយ រួចចុះរត់គេចបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មូលហេតុ៖ ជិះម៉ូតូឆ្លងកាតគន្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់