គ្រូបង្វឹកក្លិប Everton លោក Roberto Martinez បានច្រានចោលពាក្យចចាមអារាមចុងក្រោយ នេះ ថា កីឡាករ Ross Barkley នឹងចាកចេញពីក្លិបនៅ ខែមករានេះ ខណៈដែលទីផ្សារផ្ទេរកីឡាករកំពុងតែដំណើរការ។
ខ្សែបម្រើវ័យ ២១ ឆ្នាំ គឺជាកីឡាករដ៏ល្អមួយ សម្រាប់បាល់ទាត់អង់គ្លេស ដោយថ្មីៗនេះ មានព័ត៌មានលេចឭថា នឹងផ្លាស់ទៅកាន់ ក្លិបមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯកពានរង្វាន់រដូវកាលចាស់ នឹងចំណាយទឹកប្រាក់ ៤៥ លានផោន ប្រហែល ៦៩ លានដុល្លារទិញកីឡាកររូបនេះ ។
ជាមួយនឹងព័ត៌មាននេះ លោក Roberto Martinez បានចេញមុខធ្វើការច្រានចោល ថា ៖ វាមិនមានករណី នោះទេ ហើយយើងក៏មិនលក់កីឡាករល្អរបស់យើងដែរ ខណៈដែលក្លិបកំពុងជួបផលលំបាកនោះ ៕
ព័ត៌មានជាតិ
មតិយោបល់