ប្រភពព័ត៌មាន បរទេសនានា ដែលចុះនៅពេលថ្មីៗនេះបានឲ្យដឹងថា គេហទំព័រធានារ៉ាប់រង ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចុះផ្សាយថា ការស្ទាប់ស្ទង់ មតិទៅលើអ្នកបើកបររកឃើញថា នំចៀនឬបំពងរបស់បារាំង បន្ទះដំឡូង និងភ្លៅមាន់បំពង គឺជាអាហារដ៏ល្អបំផុតក្នុងអំឡុងពេលបើកបររថយន្ត។
Insure.com បានចុះផ្សាយថា ការស្ទាប់ស្ទង់មតិរបស់ខ្លួនលើកម្មវិធីបណ្តាញបញ្ជា ដែលមានអាជ្ញាប័ណ្ឌ បើកបរចំនួន ១៥០០ នាក់ យ៉ាងហោចបំផុតទៅលើអាយុ ២៥ ឆ្នាំ ដែលចូលចិត្តអាហារប្រភេទខាងលើក្នុងអំឡុងពេលបើកបរ។
គេហទំព័រនេះបានបន្តឲ្យដឹងថា សម្រាប់អ្នកបើកបរផ្សេងៗទៀត ក្នុងអំឡុងពេលបញ្ជាចង្កូតរថយន្ត ពួកគេចូលចិត្តទៅលើ ផ្លែឈើស្រស់ នំដូណាត់ ហាប័រហ្គរ សាំងវិច ហតដក និង ការ៉េប ជាដើម៕
ព័ត៌មានជាតិ
មតិយោបល់