ព័ត៌មានជាតិ

Update៖ សំណាងណាស់មិនមានអ្នកស្លាប់! លុចស៊ីស RX៣៣០ ប៉ះគ្នាជាមួយម៉ូតូ រួចបន្តពន្លះសាំយ៉ុង របួសមនុស្សជាច្រើននាក់

កំពង់ចាម: នៅវេលាម៉ោង៥ និង៤៣នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវឆ្លងកាត់ទៅភូមិច្បារអំពៅ ស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដពីរគ្រឿង ប៉ះគ្នាជាមួយម៉ូតូ។

រថយន្ដ០១គ្រឿង ម៉ាកលុចស៊ីស RX៣៣០ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AM-1347 អ្នកបើកបរគេចខ្លួនបាត់ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-4549 (អ្នកបើកបរគេចខ្លួនបាត់) ជិះឆ្លងថ្នល់ពីកើតទៅលិច ខណ:រថយន្ដលុចស៊ីសខាងលើ ជ្រុលចង្កូតឆ្លងទៅគន្លងផ្លូវខាងលិច បណ្ដាលឲ្យទៅប៉ះទង្គិច ជាមួយរថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-9518 បើកបរដោយឈ្មោះ ឡឹង ជា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា។

មូលហេតុ៖ ប្រើប្រាស់ល្បឿន។

ករណីនេះបណ្ដាលឲ្យខូចម៉ូតូ០១គ្រឿងស្រាល ខូចរថយន្ដ០២គ្រឿងធ្ងន់
និងរបួសមនុស្ស១០នាក់ (ស្រាល៦នាក់)

ជនរងគ្រោះខាងលើរួមមាន៖
១.ឈ្មោះ អាង កុសល ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម របួសស្រាល
២.ឈ្មោះ ហួ ហ៊ីមសុវេហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៣.ឈ្មោះ សួ ដាណែត ភេទស្រី អាយុ៦ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៤.ឈ្មោះ កង ពុទ្ធមុន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអង្រ្កង ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៥.ឈ្មោះ ផេង ផាន់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល
៦.ឈ្មោះ ហុង ស្រ៊ាង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម របួសស្រាល
៧.ឈ្មោះ ឡឹង ជា ភេទប្រុស អាយុ៥០ឆ្នាំ របួសធ្ងន់ (អ្នកបើកបររថយន្ដសាំយ៉ុង)
៨.ឈ្មោះ សួន គឹមស៊ាន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់
៩.ឈ្មោះ វ៉េន សុខណាន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់
១០.ឈ្មោះ អុំ ចាន់ថុល ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសធ្ងន់៕

មតិយោបល់