ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry បាននឹងកំពុងតែប្រកាសលក់ក្រុមហ៊ុន ដោយកាលពីថ្មីៗនេះ មានក្រុមហ៊ុននៅកាណាដាមួយបានចរចាទិញ ប៉ុន្តែមិនទទួលបានលទ្ធផល។
ដោយឡែកនៅពេលនេះ ធ្លាយព័ត៌មានថា ក្រុមហ៊ុនផលិតកុំព្យូទ័រចិន Lenovo កំពុងតែចរចាទិញក្រុមហ៊ុនទូរស័ព្ទដៃមួយនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Lenovo បានសម្លឹងឃើញឱកាសល្អ ក្នុងការឈានជើងចូលទីផ្សារទូរស័ព្ទម្ដងទៀត។
ក្រុមហ៊ុន Lenovo អាចនិយាយបានថា បរាជ័យនៅក្នុងទីផ្សារស្មាតហ្វូន ព្រោះថាក្រុមហ៊ុនមួយនេះ មិនអាចវាយលុយទីផ្សារទូរស័ព្ទបរទេសបាននោះទេ ពោលគឺបានតែនៅក្នុងស្រុកប៉ុណ្ណោះ ដូច្នេះ បើសិនជា Lenovo ទិញ BlackBerry មែន ក្រុមហ៊ុន Lenovo អាចនឹងវាយលុយទីផ្សារក្នុងស្រុក និងបរទេសបានយ៉ាងងាយ៕
មតិយោបល់