ព័ត៌មានជាតិ

សូមបងប្អូន ប្រុងប្រយ័ត្ន ឥឡូវក្នុងផ្សារស្ទឹងមានជ័យថ្មី ក៏មានចោរលូកហោប៉ៅ យកទូរស័ព្ទដែរ

ភ្នំពេញៈ (ពត៌មានបន្ថែម)កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣៥នាទី មានករណីចោរឆក់ ត្រង់ចំណុចផ្សារស្ទឹងមានជ័យថ្មី ផ្លូវមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ា ឡេង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ(មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សិត រក្សាវទី ភេទស្រី អាយុ​ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅផ្ទះលេខ ៣៩អឺ០ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក អាយហ្វូនអ៊ិច ពណ៍ទឹកមាស (ជារបស់ជនរងគ្រោះ) ។

យោងតាមសមត្ថកិច្ច បានបញ្ជាក់ថា៖ ជនរងគ្រោះបានដើរទិញសមភារៈប្រើប្រាស់ ក្នុងផ្សារស្ទឹងមានជ័យថ្មី មកដល់វេលាកើតហេតុ ត្រូវជនសង្ស័យធ្វើការលូកកាបូកយកទូរស័ព្ទ បន្ទប់មកជនរងគ្រោះបានដឹងខ្លួន ក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់