ពោធិ៍សាត់ៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង១៥នាទី ករណីក្មេងលង់ទឹកស្លាប់ត្រូវជាបងប្អូនជីដូនមួយគ្នា ចំណុចប្រឡាយទឹកខាងកើតផ្ទះរបស់ឈ្មោះ ព្រីង ដុង ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាយាយជនរងគ្រោះទាំង ២នាក់ ភូមិកំរ៉ែង ឃុំស្វាយស ចម្ងាយពីផ្ទះ ១៥០ម៉ែត្រ។
១.ឈ្មោះ វី សុទ្ធ ភេទប្រុស អាយុ ២ឆ្នាំ (ស្លាប់នៅកន្លែកើតហេតុ) មានឪពុកឈ្មោះ ស វី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ម្តាយឈ្មោះ យ៉ុង ធិប អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរ៉ែង ឃុំស្វាយស បច្ចុប្បន្នទៅធ្វើកម្មករនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធ។
២.ឈ្មោះ ដន សំណាង ភេទប្រុស អាយុ ២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានឪពុកឈ្មោះ ដន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ម្តាយឈ្មោះ ស សារី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរ៉ែង ឃុំស្វាយស បច្ចុប្បន្នទៅធ្វើកម្មករនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធ។
យោងតាមការបំភ្លឺរបស់យាយរងគ្រោះឈ្មោះ ព្រីង ដុង បានបញ្ជាក់អះអាងថា ខ្លួនបានទៅទិញត្រីនិងបន្លែមកធ្វើម្ហូបពេលល្ងាច ហើយផ្ញើចៅទាំង ២នាក់ ជាមួយប្អូនប្រុសមកលេងផ្ទះគាត់មកពីភ្នំក្រវាញឲ្យមើលជំនួស ហើយក្មេងទាំងពីរនាក់នោះបានដើរលេងចេញ ទៅខាងកើតផ្ទះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។ ឪពុកម្ដាយមិននៅបានធ្វើការនៅប្រទេសថៃផ្ញើកូនទុកឲ្យយាយមើលថែរក្សា។
បញ្ជាក់៖ កន្លងមកក្មេងទាំងពីរនាក់ហ្នឹងធ្លាប់ទៅលេងទឹកប្រឡាយនិងម្តងហើយ ហើយធ្លាប់លង់ទឹកនិងម្ដងហើយបានយាយទៅទាន់ ក៏បានស្រង់មកវិញ
មូលហេតុ៖ យាយមានការធ្វេសប្រហែស ទុកចៅចោល ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់