ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ”ស្ពានអូរតាគី” សោភា ទេពី បណ្ដាលឲ្យគ្រួសារលោក គង្គ ប៊ុនឈឿន ផ្ទុះកំហឹង

តារាចម្រៀង សោភា ទេព ម្ចាស់បទ “តើអ្នកណាកែប្រែចិត្តបង” កញ្ញា សោភា ទេពី កំពុងធ្វើឲ្យគ្រួសារលោក គង្គ ប៊ុនឈឿន ផ្ទុះរឿងអន់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងចេញបទចម្រៀង “ស្ពានអូតាគី” ជា Version ស្រី ហើយបានកែប៉ារ៉ូល ពីបងមកអូន និងកែប៉ារ៉ូលពីកម្មកររថភ្លើងកម្សត់ មកជាកម្មកររោងចក្រកម្សត់។ ឆ្លើយតបនឹងករណីនេះ សោភា ទេពី បានលើកដៃសំពះសុំទោស និងសុំឲ្យគ្រួសារ ម្ចាស់បទមានការអភ័យទោស។

កញ្ញា សោភា ទេពី បានថ្លែងបញ្ជាក់ថា ផ្អែកតាមប្រតិកម្មរបស់គ្រួសារលោក គង្គា ប៊ុនឈឿន អត់សប្បាយចិត្ត តែការកែពាក្យពាក្យពី” កម្មកររថភ្លើងកម្សត់” ទៅជា”កម្មកររោងចក្រកម្សត់ប៉ុណ្ណោះ ចំណែកការកែប៉ារ៉ូលពីបងមកអូន ក្នុងការ Cover បទ”ស្ពានអូតាគី”នោះ។ កញ្ញាថា ហេតុផលនៃការកែប៉ារ៉ូលពីពាក្យរថភ្លើង មកជាពាក្យរោងចក្រនោះ គឺនាង និងអ្នកផលិតបទថ្មី មិនមានបំណងអាក្រក់ទេ គឺគ្រាន់តែចង់ឲ្យបទនោះ មានន័យឆ្លើយតបនឹងបទប្រុស ហើយមកពីនារី កម្រប្រឡូកជាកម្មកររថភ្លើង ទើបប្ដូរជាកម្មកររោងចក្រវិញ ដើម្បីឲ្យត្រូវ នឹងបរិបទបទស្រី។

កញ្ញាថា ការបកស្រាយបទនេះ ជាបទស្រី មានហេតុផលតែមួយគត់ គឺចង់ឲ្យបទនេះ ស្រីអាចច្រៀងបាន ហើយ ក៏ចង់ពញាក់អារម្មណ៍ ឲ្យបន្តគាំទ្របទនេះ កុំឲ្យបាត់បង់។ កញ្ញាថា នាង និងក្រុមផលិត មិនមានបំណងមាក់ងាយដល់ស្នាដៃរបស់លោក គង្គា ប៊ុនឈឿន ទេ ផ្ទុយទៅវិញ គឺបណ្ដាលមកពីនាងស្រទ្បាញ់បទនេះ ហើយចង់ Cover ឲ្យមានន័យជាបទស្រី ទើបប្ដូរពីពាក្យថា”កម្មកររថភ្លើង” មកជាកម្មកររោងចក្រ”។

សោភា ទេពី ទទូចសុំការយោគយល់ និងសុំទោសដល់គ្រួសារម្ចាស់ស្នាដៃ ដោយនាងបញ្ជាក់ថា ការផ្លាស់ប្ដូរប៉ារ៉ូល ក៏ដើម្បីឲ្យក្លាយជាបទស្រី អាចបកស្រាយ បានប៉ុណ្ណោះ។ ការឆ្លើយតបរបស់នាង គឺបន្ទាប់ពីម្ចាស់អាក់ខោមហ្វេសប៊ុកឈ្មោះថា គង្គ ប៊ុនឈឿន Kong Bunchhoeun បានសរសេរបង្ហោះ កាលពីថ្ងៃទី១៣ ខែតុលានេះថា “បទ បទ ស្ពានអូតាគី ស្រីយកមកច្រៀង កែលុំនាំខ្លះ បំណងប្រាថ្នារបស់អ្នកនិពន្ធ ដែលខិតខំបញ្ចេញពាក្យពេចន៍ ទំរាំបានទទួលស្នាដៃ ជិតកន្លះជីវិត ហេតុអីក៏បច្ចុបន្យនេះ ត្រូវគេរំលាយ ប្ដូរយកទៅធ្វើទុនយ៉ាងចំអក ដែលបកមកឲ្យម្ចាស់ស្នាដៃវិញ ពួកអ្នកមើលងាយចុះ ព្រោះយាយខ្ញុំ គ្មានសមត្ថភាពថែររក្សា បទនេះ សិទ្ធក៏មានហើយៗ នឹងគិតយ៉ាងណា លើកមុនគ្រាន់បានម៉ាផ្លើល រួចក៏ស្ងាត់ហួសទៅដោយមិនបានជួបមុខពួកគាត់ផង តើត្រង់ណាជាក្តីសង្ឃឹម ? ចង់អង្វរថា ជួយផងកុំឲ្យចាស់នេះ មិនបានផល ហើយអស់លុយចុះឡើង ព្រោះតែរក្សាសិទ្ធនេះ សង្ឃឹមលើបងប្អូនគាំទ្រ នឹងជួយរក្សា អរគុណ🙏រួមទាំងអស់គ្នា ❤️🎋”៕

//youtu.be/TXpCipt5tP4

មតិយោបល់