ព័ត៌មានជាតិ

ផឹកចំស្រាកាច! បង្កជម្លោះដេញវាយតប់គ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់

សៀមរាបៈ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចលូក្រប៉ៅទំនប់៧៨ ខាងលិចភ្នំក្រោម ស្ថិតក្នុងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីហិង្សា ដេញវាយតបគ្នា បណ្តាលឲ្យមនុស្សម្នាក់ ធ្លាក់ចូលទឹកស្លាប់ និង២នាក់ទៀតរងរបួស។

មូលហេតុ៖ បណ្តាលមកពីភាគីម្ខាង ដែលមានគ្នា៣នាក់ បានផឹកស្រវឹង រួចនិយាយឮៗ ថែមទាំងគប់សំបកកំប៉ុងស្រាបៀរ ទៅភាគីម្ខាងទៀត ដែលមានគ្នា១០នាក់ បណ្ដាលឲ្យកើតជម្លោះ ដេញវាយគ្នា។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ប៉ុន្តែមិនទាន់បង្ហាញអត្តសញ្ញាណនោះទេ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងស្វែងរកចាប់ខ្លួន៕

មតិយោបល់