ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចលើផ្លូវលំ ស្ថិតភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ៣៥នាទី។
ជនបង្កឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ១៣ ឆ្នាំ រស់នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង។អ្នករួមដំណើរឈ្មោះ ផល ដាវី ភេទប្រុស អាយុ ១២ ឆ្នាំ ត្រូវជាប្អូនបង្កើត រស់នៅភូមិ/ឃុំជាមួយគ្នា។
ជនរងគ្រោះឈ្មោះ ភន់ ប៉ក់ ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិប្រហ៊ូត ឃុំត្រពាំងស្រែ ស្រុកមេសាង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ជិះឌុបគ្នា ទិសដៅពីកើតទៅលិច មកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BL-7107 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសខ្នងជើងខាងឆ្វេង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ព្រមទាំងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


មតិយោបល់