ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូវ៉េវឆ្លាម ស្លាប់ម្នាក់ របួស២នាក់នៅផ្លូវជាតិលេខ៦

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុកពីក្រោយម៉ូតូវ៉េវឆ្លាម បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង២នាក់ទៀតរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ករណីនេះកើតឡើងរវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-៥២៧៩ បើកបរដោយឈ្មោះ ណយ នីម ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បើកពីលិចទៅកើត បុកម៉ូតូម៉ាកវ៉េវ(ឆ្លាម) គ្មានស្លាកលេខ ជិះដោយស្រីៗ៣នាក់ បណ្តាលឲ្យម្នាក់ស្លាប់ និង២នាក់ទៀតរបួស។

ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់