ស្ទឹងត្រែងៈ ឈើប្រណីតរាប់រយកំណាត់ ត្រូវបានអាវុធហត្ថខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើមូលដ្ឋានចុះបង្ក្រាប កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះអ្នកភូមិមួយកន្លែង ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសា ខេត្តស្ទឹងត្រែង។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា មុនពេលចុះបង្ក្រាបឈើខាងលើនេះ គឺដោយសារតែមានគេរាយការណ៍ថា មានឈើប្រណីតរាប់រយកំណាត់ ត្រូវបានឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីផ្ទះមួយកន្លែងនៅចំណុចខាងលើ។
ក្រោយពីទទួលបានដំណឹងនេះ ភ្លាមអាវុធហត្ថខេត្តបានសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ សុំគោលការ ព្រះរាជអាជ្ញា ដើម្បីចុះធ្វើការត្រួតពិនិត្យក្នុងមូលដ្ឋាន ព្រមទាំង ធ្វើការបង្ក្រាបបទល្មើសភ្លាមៗផងដែរ។
លោក ជា ពេជ្រ ព្រះរាជអាជ្ញារសាលាដំបូកខេត្តបានប្រាប់ភ្នាក់ងារ post newsថា “ម្ចាស់ផ្ទះ និង ម្ចាស់ឈើ ខាងលើជាអ្នកណានោះ គឺយើងមិនដឹងឡើយ ព្រោះថា មុនពេលសមត្ថកិច្ចចុះទៅដល់ពួកគាត់បានរត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ។ ហើយចំនួនឈើទាំងនោះ ជំនាញក៏មិនទាន់បានបញ្ជាក់ប្រាប់ពីចំនួនដុំ ឬចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះកំពុងតែប្រមូល”។
បច្ចុប្បន្នសមត្ថកិច្ច និងជំនាញកំពុងធ្វើការប្រមូលឈើទាំងអស់នោះ ហើយដឹកយកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសស្រែគរ៕
មតិយោបល់