ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងរករឿងប្រពន្ធ ស្រាប់តែប្រពន្ធរត់ចោលក៏សម្រេចធ្វើអត្តឃាតខ្លួនឯង

កណ្ដាលៈ ករណីអត្តឃាត (ចងក)កាលពីថ្ងៃ‌ទី១៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ១៩និង១០នាទី ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ‌ម្នាក់ឈ្មោះ វឿន ណន ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករធ្វើបង់ មានទីលំនៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ ខ្សែ អង្រឹងប្រវែង៣ ម៉ែត្រ ។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ដុំ សឹង ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយមករករឿងប្រពន្ធ ពេលនោះប្រពន្ធបានរត់ចេញពីផ្ទះ ទៅបាត់ទៅ មិនដឹងថាទៅណានោះទេ។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩យប់ ខ្លួនបានទៅហៅជនរងគ្រោះដែលត្រូវជាកូនមកហូបបាយ តែមិនឮមាត់ជនរងគ្រោះឆ្លើយសោះ គាត់ក៏ដើរទៅផ្ទះជនរងគ្រោះហើយក៏រុញទ្វារផ្ទះចូលទៅ ស្រាប់តែឃើញជនរងគ្រោះចងកនឹងឃ្នៀបផ្ទះស្លាប់បាត់ទៅហើយ ជនរងគ្រោះមានបំណងចង់សម្លាប់ខ្លួនជាច្រើនលើកច្រើនសារមកហើយ។ សមត្ថកិច្ចបានធ្វើការពិនិត្យ លើជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអី្វផ្សេងទេ ។

ការសន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់